Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មឿន សុខហ៊ុច និង ជឹម ចិត្រា ប៉ះ​​ជើង​​ខ្លាំង​​​ថៃ ទទួល​បាន​​លទ្ធផល​ខុស​គា្ន ក្នុង​កម្មវិធី ISI PALM

12-06-2018 13:52

(ភ្នំពេញ)៖ គុនខ្មែរកីឡាករ មឿន សុខហ៊ុច និង ជឹម ចិត្រា ដែលបានប៉ះជើងខ្លាំងថៃទទួលបានលទ្ធផលខុសគា្ន ក្នុងកម្មវិធីប្រកួតបើកឆាក ពានរង្វន់អន្តរជាតិកំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម រដូវកាលទី២ នាសង្វៀន CNC កាលពីថ្ងៃអាទិត្រ ទី១០ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងការប្រកួតរវាងកីឡាករ មឿន សុខហ៊ុច ប៉ះ Phlaynoy ប្រកួតបាន៣ទឹក មឿន សុខហ៊ុចបានមើលឃើញចំណុចខ្សោយកីឡាករ Phlaynoy នៅទឹកទី១ ក្រោយការវាយសន្ធាប់របស់សុខហ៊ុច ទៅលើ Phlaynoy ចូលដល់ទឹកទី៣ មឿន សុខហ៊ុច បានប្រើក្បាច់ទាត់សន្ធាប់ទៅលើភ្លៅខាងឆ្វេង Phlaynoy យ៉ាងខ្លាំង បណ្តាលឲ្យដួលដេក ហើយក៏បានបោះបង់ការប្រកួតនៅទឹកទី៣។ ជាមួយលទ្ធផលនេះបានជួយឲ្យ មឿន សុខហ៊ុច ឈរនៅលេខ១ នៅក្នុងកំពូលតារាងកម្ពុជា ជាបណ្តោះអាសន្នសដោយមាន ៣ពិន្ទុក្នុងដៃ។

សម្រាប់កីឡាករកម្ពុជា ជឹម ចិត្រា ប៉ះ Dinnapho ក្នុងទឹកទី១ កីឡាករថៃ Dinnapho បានប្រើកែងវាយទៅលើ ជឹម ចិត្រា បណា្តលឲ្យអាជ្ញាកណ្តាលរាប់តាំងពីទឹកទី១ ឈានចូលដល់ទឹកទី២ ជឹម ចិត្រា បានបើកការវាយទៅលើ កីឡាករថៃ Dinnapho បានល្អផងដែរ តែចូលទឹកទី៣ Dinnapho បានបើកការវាយទៅលើ ជឹម ចិត្រា យ៉ាងខ្លាំង ដោយបានប្រើជង្គង់បុកចូលពោះ ជឹម ចិត្រា បណា្តលឲ្យសន្លាប់នៅទឹកទី៣តែម្តង។ កីឡាករ Dinnapho ទទួលបាន៣ពិន្ទុ ឈរលេខរាងទី១ប្រចាំពូលថៃ ជាបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា នេះជាប្រកួតក្នុងកម្មវិធីពានរង្វន់អន្តរជាតិ កំពូលអ្នកប្រដាល់ក្នុងកម្មវិធី ISI PALM រដូវកាលទី២ ក្រោយពីកីឡាករ ឡៅ ចន្រ្ទា ក្លាយជាម្ចាស់ពានរង្វន់រដូវកាលទី១៕