(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយទាំងអស់ ដែលតម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៤,២០០រៀល ក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពី ៤,០០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨៕