(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ រួចហើយនោះ រដ្ឋសភា បានប្រកាសលទ្ធផលជាផ្លូវការមួយ។

កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នាព្រឹកមិញនេះ បានធ្វើឡើង ក្រោម​អធិបតីភាព សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល​ដូច​ខាង​​​ក្រោម៖

១៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់​ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ដល់គណៈ​កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍ ​ប្រៃសណីយ៍​ ឧស្សាហកម្ម ​រ៉ែ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍​ជូន ​គណៈ​កម្មា​ធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា វិញ។

២៖ អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្ត​មែន ឌីវើឡុបមែន គ្រុប ដល់គណៈ​កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ ​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍​ប្រៃសណីយ៍​ ឧស្សាហកម្ម ​រ៉ែ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍​ជូន ​គណៈ​កម្មា​ធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា វិញ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖