Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ប្រកាសជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា ជាង១សែននាក់ ដើម្បីបម្រើការងារ តាមការិយាល័យបោះឆ្នោត ខែកក្កដា

12-06-2018 10:44

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ប្រមាណ១៣៧.៨០២នាក់ ដើម្បីបម្រើការងារ តាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

មុខតំណែងដែលត្រូវជ្រើសរើសនេះរួមមាន៖ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោត លេខាធិការ សមាជិកជាដើម។ ការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃទី០២ ខែកក្កដា ហើយថ្ងៃឈប់ទទួលពាក្យ គឺនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច៕

ព័ត៌មានលម្អិតថែមទៀត សូមអានសេចក្តីប្រកាសរបស់គ.ជ.ប ខាងក្រោមនេះ៖