ភរិយា លោក ញឹក ប៊ុនឆៃ ទទួលមរណភាព នៅវេលាទៀបភ្លឺព្រឹកមិញ បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈ
12-06-2018 09:40
(ភ្នំពេញ)៖ លោកស្រី សម សុភាព ជាភរិយារបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានទទួលមរណភាព នៅវេលាម៉ោង ៤៖០០ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ លោក ញឹក ប៊ុនឆៃ។
សពលោកស្រី សម សុភាព នឹងត្រូវតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោក ញឹក ប៊ុនឆៃ នៅផ្ទះលេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយសពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩ៈ៣០នាទីព្រឹក៕