រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន សម្រាប់ដាក់បញ្ចូលកិច្ចប្រជុំពេញអង្គ
12-06-2018 09:14
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន សម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំពេញអង្គ ដែលធ្វើឡើង នាពេលខាងមុខនេះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃនៃរដ្ឋសភា នៅព្រឹកនេះ បានធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈដែលត្រូវលេីកមកពិភាក្សាក្នុងកិច្ចប្រជុំមាន៖
ទី១៖ ការពិភាក្សាសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលេីការធានាទូទាត់របស់ រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេកខូអិលធីឌី។
ទី២៖ ការិនិត្យសំណេីសុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លេីការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនណេស្យូណល អ៊ិនវេស្តមែន ឌីវេីឡុបមែនគ្រុប៕