(កំពង់ចាម)៖ គ្រួសារសពយោធិនពិការ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ចាត់ឲ្យក្រុមការងារយកអំណោយប្រគល់ជូន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
ការយកអំណោយប្រគល់ជូននេះ ត្រូវបានធ្វើឡើងដោយ លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងផែនការងារសេនាធិការជាតំណាង និងមានការអញ្ជើញចូលរួមពី លោក ឡុង ខេង អភិបាលរងស្រុកចំការ និងលោក ឯម គឹមសួរ អភិបាលរង ស្រុកកំពង់សៀម ព្រមទាំងលោកប្រធាន អនុប្រធាន ស្រុកចំការលើ និងស្រុកកំពង់សៀម។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុលស អំណោយដែលត្រូវបានយកទៅប្រគល់ជូននោះមាន ថវិកាចំនួន៤លានរៀល ជាប្រាក់បេឡាមរណៈសង្គ្រោះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ
សពលោក ជុំ ម៉ាន ប្រភេទ គ្រួសារយោធិនពិការ HA 86000471 ដែលមានអ្នកទទួលបណ្ដាំ លោកស្រី ជី ញ៉ អាយុ៦១ឆ្នាំ ត្រូវជាភរិយា រស់នៅភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ។
សូមបញ្ជាក់ថា សពអតីតយុទ្ធជន បានទទួលមរណៈដោយរោគាពាធនៅផ្ទះបងប្អូន ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម និងបានរៀបចំធ្វើពិធីបុណ្យសពនៅភូមិឃុំស្រុកខាងលើ៕