(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំលាងដៃ ស្រុកអង្គរធំ ដែលមកពីគណបក្សប្រឆាំង សរុបចំនួន៤៩៦នាក់ ស្រី២៩០នាក់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនេះ លោក ឃឹម ប៊ុនសុង បានជម្រាបជូនអង្គពិធីពីប្រវត្តិ នៃដើមកំណើតរប់សគណបក្ស និងសមិទ្ធផលស្នាដៃធំៗ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍរបស់គណបក្សចំពោះប្រទេសជាតិ ព្រមទាំងសភាពការណ៍នយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ឃឹម ប៊ុនសុង ក៏បានប្រាប់សមាជិកថ្មីទាំងអស់ថា ត្រូវខិតខំផ្សព្វផ្សាយ និងបញ្ជ្រៀបគោលនយោបាលរបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យស្ដាប់ការឃោសនាបោកប្រាស់របស់គណបក្សមួយចំនួន។
លោកក៏បានបញ្ជាក់ថា ទោះជាគណបក្សប្រជាជនកម្ពុជា បានធ្វើល្អយ៉ាងណាក៏ដោយ តែនៅមានក្រុមជនអគតិផ្កាប់មុខមួយចំនួន បានស្រែកឃោសនា បោកប្រាស់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាពេលខាងមុខនេះ ដែលជាអំពើខុសច្បាប់រួចទៅហើយ ដូច្នេះសូមប្រជាពលរដ្ឋឈប់ចាញ់បោកពួកក្រុមនេះ បន្តទៀត ដែលជាអ្នកអូសទាញឲ្យទៅជាប់ពាក់ព័ន្ធនឹងទោសទណ្ឌជាមួយឲ្យសោះ។
ទន្ទឹមនឹងនោះដែរ លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែអំណរគុណចំពោះសមាជិក សមាជិកា គណប្រជាជនកម្ពុជាថ្មីទាំងអស់ ដែលបានមើលឃើញ និងជឿកជាក់លើកការដឹកនាំរបស់គណបក្ស និងគាំទ្រគណបក្សប្រជាជនកម្ពុជា។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាព នៃការអភិវឌ្ឍ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងពិធីនេះដែរ លោក ឃឹម ប៊ុនសុង បានផ្តល់ជូនសមាជិក ទាំង៤៩៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕