(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៧៤៥គ្រឿង រកឃើញល្មើសច្បាប់ ២៨៥គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ ១៦២គ្រឿង និងផាកពិន័យ ១២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,០១៩គ្រឿង អប់រំ ៧៤គ្រឿង និងផាកពិន័យចំនួន ៨៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៧,០៩១គ្រឿង រកឃើញយានយន្តល្មើស ៤,៥៩២គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ២,០៥៦គ្រឿង និងផាកពិន័យ ២,៥៣៦គ្រឿង៕