(ព្រៃវែង)៖ ការប្រកួតកីឡាបាល់ទាត់ បាល់ទះ ដណ្ដើមពានរង្វាន់លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង បានចាប់ផ្ដើមហើយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកឧកញ៉ា ខៀវ ភារិទ្ធ តំណាងលោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង។
ការប្រកួតកីឡាបាល់ទាត់ បាល់ទះ ខាងលើនេះ ប្រព្រឹត្ដិទៅរយៈពេល២០ថ្ងៃ ពោលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទីលានកីឡដ្ឋាន វិទ្យាល័យព្រះបាទនរោត្ដម ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលរៀបចំឡើងដោយក្រុមការងាររបស់លោក ស សុខា សហការជាមួយរដ្ឋបាលស្រុកកញ្ជ្រៀច។
បើតាមរបាយការណ៍, មានការចូលរួមពីក្រុមកីឡាករចំនួន១៦ក្រុម ក្នុងនោះបាល់ទាត់ចំនួន១០ក្រុម (ចែកចេញជា២ពូល ប្រកួតជាលក្ខណៈចាញ់ជ្រុះ) និងបាល់ទះ ចំនួន៦ក្រុម (ចែកចាយជា២ពូល ប្រកួតជាលក្ខណៈវិលជុំ) មានក្រុមកីឡាករមកពីយុវជនតាមបណ្ដាឃុំទាំង៨ រួមជាមួយក្រុមកីឡាករអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច និង ស.ស.យ.ក ស្រុកកញ្ជ្រៀច សរុបកីឡាករ និងថ្នាក់ដឹកនាំ សរុបចំនួន២៦៧នាក់៕