(ភ្នំពេញ)៖ រឿងរ៉ាវបែបយុវវ័យ ស្នេហាអូនបង «My Sunshine» ត្រូវបានគេសម្គាល់ឃើញថា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសយុវវ័យ បន្ទាប់ពីខ្សែភាពយន្តដ៏ផ្អែមល្ហែមមួយនេះ បានលេចមុខ នៅតាម​ទូរទស្សន៍អនឡាញ «Bon TV» និង តាមប្រព័ន្ធហ្វេសប៊ុក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មានការចូលរួមសម្ដែង ពីសំណាក់តារាស្រីវ័យក្មេង កញ្ញា សឹម ស្រីនិច រួមជាមួយនឹងតារាប្រុសក្រមិចក្រមើមរូបសង្ហា លោក សេម ដែលជាតារាកំពុងទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ទៀតផង។

តាមការកត់សម្គាល់ រឿង «My Sunshine» ដែលផលិតដោយ អាំណាតមេឌា គឺជាប្រភេទរឿងមនោសញ្ចេតនា ស្នេហា ពោរពេញទៅដោយភាពផ្អែមល្ហែម បង្កប់ទៅដោយអត្ថន័យ ជ្រាលជ្រៅ មានគ្រប់រសជាតិ ពិតជាតម្រូវទៅតាមចិត្តយុវវ័យ តែម្ដង។ យ៉ាងណាមិញ មកទល់នឹងពេលនេះ ខ្សែភាពយន្តភាគ «My Sunshine» កំពុងតែបន្តការចាក់ផ្សាយ ដល់ភាគទី ១៩ហើយ ដោយធ្វើការដាក់បញ្ចាំង រៀងរាល់ថ្ងៃច័ន្ទ អង្គារ និង​សុក្រ វេលាម៉ោង ១១៖៣០ រហូតដល់ម៉ោង១២៖៣០ ថ្ងៃត្រង់។

សូមបញ្ជាក់ថា  ភាពយន្តភាគ រឿង «My Sunshine» ជាស្នាដៃនិពន្ធដោយលោក ឆាយ វណ្ណៈ ដែលស្នាដៃជាច្រើនរបស់លោក កាលពីពេលកន្លងមក ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។

តោះចង់ដឹងថា ខ្សែភាពយន្តបែបថម​ និង ជឺរី «My Sunshine» មានឈុតឆាកផ្អែមល្ហែម និង ស្នេហាជ្រាលជ្រៅ យ៉ាងណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖