(ពោធិ៍សាត់)៖ ដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ តាមរយៈចំណីអាហារ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងអាហារវេចខ្ចប់ស្រេច នៅផ្សារកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលក្នុងការចុះអង្កេតផ្សារកំពង់លួង ក្រុមការងារ បានរកឃើញទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ ចំនួន១២មុខ ស្មើនឹង៥៤៣,២៥គីឡូក្រាម រួមមាន ៖ ភេសជ្ជៈ Tea Plus , Sammuraj, Alo vera, Ichitan...។
មន្រ្តីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត និងបានសហការជាមួយអាជ្ញាធរឃុំ រកទីតាំងដើម្បីដុតកំទេច ចោលនៅនឹងកន្លែងផងដែរ។
ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាម ឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕