(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពីការណែនាំអនុវត្ដបទប្បញ្ញត្ដិ ស្ដីពីពន្ធលើប្រតិបត្តិការប្រេងកាត ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលពន្ធលើវិស័យប្រេងកាត។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
ប្រកាសថ្មីនេះបានបញ្ជាក់ថា «ប្រកាសនេះ មានគោលបំណងណែនាំអនុវត្ដបទប្បញ្ញត្ដិ ស្ដីពីពន្ធលើប្រតិបត្តិការប្រេងកាត ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលពន្ធលើវិស័យប្រេងកាត។
ប្រកាសនេះ មានគោលដៅកំណត់វិធាន និងនីតិវិធីសម្រាប់គណនាពន្ធលើប្រតិបត្តិការប្រេងកាត ស្របតាមបទប្បញ្ញត្តិ នៃច្បាប់សារពើពន្ធ ដែលត្រូវបានធ្វើវិសោធនកម្ម ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខាងក្រោមនេះ៖