(ភ្នំពេញ)៖ នៅថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នឹងរៀបចំការជ្រើសរើសបុគ្គលិកជាលក្ខណៈពិសេសគឺ ដាក់ពាក្យភ្លាម បានសម្ភាសន៍ភ្លាម សម្រាប់តួនាទីមន្ត្រីឥណទាន សម្រាប់ទីតាំងការងារគ្រប់ខេត្តក្រុង នៅទូទាំងប្រទេស។
អាស្រ័យដូចបានជម្រាបជូននេះ សូមប្អូនៗសិស្ស និស្សិត លោក លោកស្រី មាតាបិតា ទាំងអស់ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងត្រៀម ដាក់ពាក្យសុំចូលបម្រើការងារ និងត្រៀមចូលរួមសម្ភាសន៍ដោយផ្ទាល់នៅតាមទីតាំង ថ្ងៃ និងពេលវេលាដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ បេក្ខជននឹងដឹងលទ្ធផល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
*ថ្ងៃសៅរ៍ ទី១៦ខែមិថុនា ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង៣រសៀល៖ ស្នាក់ការប្រាសាក់ខេត្តបន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី កំពង់ចាម និងខេត្តតាកែវ
*ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង៣រសៀល៖ ស្នាក់ការប្រាសាក់ ខេត្តសៀមរាប ពោធិ៍សាត់ រតនគិរី ព្រៃវែង និងរាជធានីភ្នំពេញ (នៅស្នាក់ការប្រាសាក់ការិយាល័យកណ្តាល)
*ថ្ងៃច័ន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ពីម៉ោង០៨៖០០ព្រឹក ដល់៣រសៀល៖ ស្នាក់ការប្រាសាក់ខេត្តកំពង់ធំ កំពង់ឆ្នាំង ក្រចេះ ស្វាយរៀង និងរាជធានីភ្នំពេញ (នៅស្នាក់ការប្រាសាក់ការិយាល័យកណ្តាល)
របៀបដាក់ពាក្យសម្ភាសន៍៖
*បេក្ខជនអាចទទួលបានពាក្យសុំចូលបម្រើការងារនៅគ្រប់ស្នាក់ការប្រាសាក់ ឬទាញយកពីវេបសាយត៍របស់ប្រាសាក់ https://goo.gl/3GMvXQ
*បេក្ខជនបំពេញពាក្យសុំចូលបម្រើការងារ និងចូលរួមសម្ភាសន៍ដោយផ្ទាល់នៅតាមទីតាំង ថ្ងៃ និងពេលវេលាដែលកំណត់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
*បេក្ខជនដែលអញ្ជើញមកមុននឹងបានសម្ភាសន៍មុន។
*បេក្ខជននឹងដឹងលទ្ធផល នៅថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2018។ (ប្រាសាក់នឹងទាក់ទងទៅតែបេក្ខជនដែលបានជាប់ក្នុងការសម្ភាសន៍តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ដែលមាននៅក្នុងផ្ទាំងផ្សព្វផ្សាយនេះ ៕