(ពោធិ៍សាត់)៖ លោក រ៉ូហ្វី អូស្មាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តពោធ៍សាត់ និងលោកស្រី ម៉ាណ ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំកញ្ចប់អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម២០០គ្រួសារ នៅភូមិស្ពាន២ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងនោះ មួយគ្រួសារៗ ទទួលបានទឹកក្រូច១ដប ទឹកសេរ៉ូ១ដប ស្កសរ១គីឡូ ទឹកដោះគោ២កំប៉ុង អំបិល១គីឡូ មី៥កញ្ចប់ ទឹកត្រី១ដប។
បន្ទាប់ពីថ្លែងអំណរគុណ ដល់សប្បុរសជនម៉ាឡេស៊ី ជាអង្គការដៃគូ លោក រ៉ូហ្វី អូស្មាន បានជូនពរប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងឱកាសដែលពិធីបុណ្យ ឆ្លងបួសរ៉ាម៉ាឌន ដែលនឹងខិតមកដល់១សប្តាហ៍ក្រោយ សូមបានទទួលនូវផលបុណ្យកុសល្យ និងបន្តរួមរស់ប្រកបដោយសេចក្តីសុខសប្បាយ ចម្រុងចម្រើន រុងរឿង។
លោក រ៉ូហ្វី អូស្មាន បានលើកបង្ហាញអំពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបាន និងបានផ្តាំផ្ញើឲ្យប្រជាលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារកម្មសិទ្ធិ ស្របច្បាប់ជូនបងប្អូន ជាពិសេសធានាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជូនប្រទេសជាតិ៕