(ភ្នំពេញ)៖ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុម នៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី SmartStart: Young Innovator Program រដូវកាលទី២រួចមក ក្រុមចំនួនប្រាំបានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៤,000ដុល្លារ និងទទួលបានការចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែ ដើម្បីផ្លាស់ប្តូរគំនិតអាជីវកម្មរបស់ពួកគេ ឲ្យក្លាយទៅជាការពិត។

តាមរយៈការផ្ដល់ដំបូន្មានពីអ្នកជំនាញនិងសិក្ខាសាលាដ៍ល្អិតល្អន់ក្នុងអំឡុងវគ្គ Hackathon Challenge នៅរាជធានីភ្នំពេញ និងការប្រកួតដំណាក់កាល Technopreneurship Challenge ក្នុងខេត្តបាតំបង កាលពីខែមេសា និង ឧសភាកន្លងមក ក្រុមចំនួន៣០មកពីជាង១០សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាត្រូវបានជម្រុះយកចំនួន១៥ក្រុម។

ហើយក្រុមទាំងនោះ បានបន្តធ្វើការបង្ហាញគំនិតអាជីវកម្មផ្នែកឌីជីថលរបស់ពួកគេនាថ្ងៃនេះ នៅមុខក្រុមគណៈកម្មការវិនិច្ឆ័យដ៍មានកិត្យានុភាព ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ។
ជយលាភីទាំង៥ក្រុម នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ដើម្បីប្រែក្លាយគំនិតទាំងនោះអោយក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ក្រុមទាំងប្រាំនឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឹកចិត្ត និងការធ្វើការរួមគ្នាផងដែរ ជាមួយនឹង ការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata។

Zoe Ng ដែលជានាយកគ្រប់គ្រង RainTree Cambodia បានឲ្យដឹងថា «ថ្ងៃនេះគណៈវិនិច្ឆ័យទាំងអស់ពិតជាកោតសរសើរ យ៉ាងខ្លាំងចំពោះគុណភាពនៃការធ្វើបទបង្ហាញទាំងអស់ និង ការប៉ុនប៉ងរបស់សិស្សានុសិស្សទាំងនេះ ក្នុងការប្រែក្លាយគំនិតដំបូងរបស់ពួកគេ អោយក្លាយទៅជា គំរូអាជីវកម្មមួយ។ ខ្ញុំសូមទទូចដល់អ្នកដែលចូលរួមទាំងអស់ ឲ្យបន្តគំនិតរបស់ពួកគេ និងរួមចំណែកដល់វិស័យច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា»

ជយលាភីទាំងប្រាំក្រុមរួមមាន៖

១. ក្រុម Haystome គឺជាកម្មវីធីដែលភ្ជាប់ភ្ញៀវទេសចរ ជាមួយនិង សិល្បករក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៏ទេសចរណ៏ដ៏កម្រ។
២. ក្រុម Malis គឺជាកម្មវិធីដែលអនុញ្ញាតឲ្យអតិចិជនកក់ការណាត់ជួបជាមួយហាងកែសម្ផស្ស។
៣. ក្រុម Tos Rean គឺជាកម្មវិធីដែលផ្គូរផ្គងនិស្សិត និង គ្រូបង្រៀន។
៤. ក្រុម Homex គឺជាកម្មវិធីទូរស័ព្ទដែលអាចភ្ជាប់ជាងជួសជុលរាល់បញ្ហាដែលមានក្នុងផ្ទះជាមួយ និង អតិថិជន។
៥. ក្រុម SomJot គឺជាកម្មវិធីទូរស័ព្ទដែលជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់រាល់ម្ចាស់យាន្តជំនិះ និង កន្លែងចតយាន្តជំនិះចល័ត។

ឆយ សុគន្ធថានេត ដែលជាអ្នកដឹកនាំក្រុម SomJot បាននិយាយថា ការមកដល់វគ្គនេះ គឺជាឱកាសដ៏ធំធេងសម្រាប់ក្រុមគាត់។ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ដែលគំនិតអាជីវកម្មឌីជីថលរបស់ពួកយើង អាចទាក់ទាញចំណាប់អារម្មណ៏របស់គណៈវិនិច្ឆ័យនាថ្ងៃនេះ។ វាពិតជាអស្ចារ្យណាស់ ក្នុងការចូលរួមកម្មវិធីបច្ចេកវិទ្យានេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart និងImpact Hub ដែលបានបង្កើតឱកាសសិក្សាសំរាប់និស្សិតកម្ពុជាដូចជារូបខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំបន្តដំណើរ SmartStart របស់យើង»

ក្នុងអំឡុងពេលបិទកម្មវិធី, លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរដល់អ្នកឈ្នះ ព្រមទាំងបានលើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី SmartStart នាពេលអនាគត។

ក្រសួងទាំងពីរបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SmartStart ជាមួយនឹង ការខិតខំរបស់ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដែលបានចូលរួមធ្វើឲ្យកម្មវិធីនេះ រីកចម្រើនទៅមុខ។ ឆ្នាំនេះ កម្មវិធី SmartStart ទទួលបានការគាំទ្រ តាមរយៈពីថវិកាសំណងដែលក្រុមហ៊ុន Smart ទទួលបានពីមូលនិធិកសាងសម្ថតភាព និង ការស្រាវជាេវនិងអភិវឌ្ឍន៍។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន មានសេចក្តីសោមនស្សរីករាយចំពោះទេពកោសល្យដ៍ប៉ិនប្រសប់ដែលបានបង្ហាញនៅក្នុងពិធិប្រកួតវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំនេះ «SmartStart គឺជាកម្មវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដែលខ្មុំតែងតែទន្ទឹងរង់ចាំ ដោយសារកម្មវិធីនេះអនុញ្ញាតឲ្យ យុវជនកម្ពុជាវ័យក្មេងជាច្រើន អាចបង្ហាញគំនិតនិងទេពកោសល្យល្អៗរបស់ពួកគាត់។ ក្រុមទាំង១៥នេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា។ ខ្ញុំសូមអបអរសាទរដល់ក្រុមនីមួយៗ សម្រាប់ការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ពួកគាត់ ក្នុងអំឡុងដំណាក់ការដំបូងទាំងពីរ នៃកម្មវិធីSmartStart»។

លោកបន្ថែមទៀតថា «ក្រុមហ៊ុន Smart ជឿជាក់លើអ្នកច្នៃប្រឌិតវ័យក្មេងទាំងអស់នេះ និងមានមោទនភាពដែលបានចូលរួមដំណើរអាជីវកម្មបែបឌីជីថលរបស់ពួកគេ។ Impact Hub Phnom Penh និងដៃគូផ្សេងទៀត ជាមួយពួកយើង នឹងបន្តធ្វើការជាមួយពួកគេជាច្រើនខែទៀតនៅពេលខាងមុខ ដើម្បីជួយធ្វើឲ្យគំនិតអាជីវកម្មរបស់ពួកគេក្លាយជាការពិត»

លោក Alberto Cremonesi នាយកប្រតិបត្តិ Impact Hub Phnom Penh មានក្តីរំភើបដែលបានចូលរួមជាផ្នែកមួយរបស់កម្មវិធី SmartStart វគ្គថ្មីនេះ «កម្មវិធី SmartStart បានបង្ហាញពី ភាពជោគជ័យដ៍អស្ចារ្យម្ដងទៀតហើយ ដោយយោងទៅលើការស្វែងរកគំនិតផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ។ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍនិងរីកចម្រើន យើងត្រូវការមនុស្សវ័យក្មេងកាន់តែច្រើន ដែលមានចំណង់ចំណូលចិត្តខ្លាំងក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេ ក៏ដូចជាចង់ស្វែងរកវិធីផ្សេងៗ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាការពិត»

នៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្ដាលរយៈពេល៦ខែ ក្រុមការងារដែលបង្ហាញពីវឌ្ឍនភាពខ្លាំងជាងគេនឹងទទួលបាន ដំណើរទស្សនកិច្ចទៅប្រទេសសិង្ហបុរីដើម្បីទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google, Microsoft, Facebook និង LinkedIn។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/smarforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕