Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី ABC Exceptional Night ជាមួយតារាចម្រៀងសំដីផ្អែម ស្រទន់ ឆាយ វីរៈយុទ្ធ

11-06-2018 10:11

(ភ្នំពេញ)៖ស្រាបៀរ ABC អិចស្ត្រាស្តោត បានធ្វើការរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT ចុងក្រោយ នៅភោជនីយដ្ឋាន សេម ប្រាដឺរ នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គាត់ជាតារាចម្រៀង ដែលជានិមិត្តរូបប្រកបដោយភាពច្នៃប្រឌិតបំផុត ក្នុងចំណោមតារារួមជំនាន់ លោក ឆាយ វីរៈយុទ្ធ (The Matinee Idol)។

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន សេម ប្រាដឺរ នាក្រុងសៀមរាបក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ «ជាឧត្តមភាពដ៏ល្អឯក» របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន «ក្រេបរសជាតិដ៏ល្អឯក» នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់ ។

ក្រុមហ៊ុនស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏ដូចជាអតិថិជនរបស់បណ្តាហាងដែលជាដៃគូរពាណិជ្ជកម្មទាំងអស់ដែល បានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី ABC EXCEPTIONAL NIGHT តាំងពីដើមរហូតដល់ចប់ ។

សូមបញ្ចាក់ផងដែលថាកម្មវិធីរាត្រីដ៏ល្អឯកកាលពីដើមខែមិថុនានេះ ត្រូវបានចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗដែលមានចំនុចល្អឯកជាច្រើនដូចជា ឱក សុគន្ធកញ្ញា ពេជ្រ សោភា កូនប្រុសព្រាប សុវត្ថិ, ក្រុម SMALL WORLD SMALL BAND, មាស សុខសោភា ឆាយ វីរៈយុទ្ធ នី កូ ដួង វីរៈសិទ្ធិ និងក្រុមតារាបង្ហាញម៉ូតដូចជា តារាសំដែងនិងបង្ហាញម៉ូត លោក ណាខុន កញ្ញាប្រាសាទ ដាវិន ព្រមទាំងតារាបង្ហាញម៉ូតអាជីពជាច្រើនដួងទៀត។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!