រដ្ឋមន្រ្តីការពារជាតិឥណ្ឌា ជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីមកដល់កម្ពុជា
11-06-2018 10:12
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទួលជួប លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា។
ប្រមុខការពារប្រទេសឥណ្ឌា នឹងដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនានេះ នៅវិមានសន្ដិភាពផងដែរ៕