(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៣១១គ្រឿង រកឃើញល្មើសច្បាប់ ២៨៩គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ ១៨៤គ្រឿង និងផាកពិន័យ ១០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៤៩៦គ្រឿង អប់រំ ៣៤គ្រឿង និងផាកពិន័យចំនួន ៥៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៤៩០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៥,៣៤៦គ្រឿង រកឃើញយានយន្តល្មើស ៤,៣០៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ១,៨៩៤គ្រឿង និងផាកពិន័យ ២,៤១៣គ្រឿង៕