Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តសៀមរាប ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធផ្លូវ១ខ្សែ នៅសង្កាត់គោកចក

10-06-2018 15:29

(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ​ប្រជាពលរដ្ឋ​ជាង៥០០នាក់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម ប្រវែង៥​,០០០ម៉ែត្រ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅកាន់សាលារៀន​។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តសៀមរាប ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ​ឲ្យបានគ្រប់ៗគ្នា។

​លោកអភិបាលខេត្ត បានប្រគេនថវិកាចំនួន៧លានរៀល ដល់ព្រះចៅអធិការវត្តទេពប្រណម និងផ្តល់ថវិកាជូនដល់បងប្អូន ដែលបានចូលរួមទាំង​៥០០នាក់ ដោយម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន​២ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្សចំនួន៥០៤នាក់ ក្នុងម្នាក់ៗថវិកា​៥០០០រៀលផងដែរ៕​