Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីតន្ត្រីពិត មិត្តភាពពិត បាននាំមកនូវការជួបជុំសម្រាប់យុវវ័យរាល់ពេលល្ងាចនាចុងសប្តាហ៍

10-06-2018 11:32

(ភ្នំពេញ)៖ Ballentine’s បាននាំមកនូវការប្រគំតន្រ្តីផ្ទាល់ពីសំណាក់ក្រុមចម្រៀង Original វ័យក្មេងប្រចាំប្រទេស បានក្លាយជាកម្មវិធីដែលកំពុងពេញនិយមសម្រាប់អ្នកចូលចិត្តការជួបជុំកម្សាន្ត និងរីករាយជាមួយការប្រគុំតន្រ្តីរាល់ពេលល្ងាចនាចុងសប្តាហ៍ បន្ទាប់ពីការនឿយហត់ពីការបំពេញការងារ។ កម្មវិធីនេះ បាននាំមកនូវបទពិសោធថ្មីមួយ ដើម្បីបង្កើតការជួបជុំ ជាពិសេសនៅពេលដែលលោកអ្នកនឿយហត់អស់រយៈពេលមួយសប្តាហ៍ ដោយចំណាយពេលចេញទៅញ៉ាំអាហារ ឆ្ងាញ់ៗជាមួយនឹងមិត្តភក្តិ អមដោយបទចម្រៀងពីរោះៗដែលប្រគំផ្ទាល់។

កម្មវិធីបទពិសោធថ្មីជាមួយការប្រគំតន្រ្តីផ្ទាល់ Ballentine’s True Music ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំៗពីរ គឺទីមួយដើម្បីចូលរួមលើកកម្ពស់វិស័យចម្រៀងOriginal និងទីពីរ បង្កើតនូវបទពិសោធសប្បាយរីករាយ ដល់អតិថិជនរបស់ខ្លួនតាមរយៈតន្រ្តីពីរោះៗ។ ជាមួយនឹងពាក្យស្លោក តន្រី្តពិត មិត្តភាពពិត Ballentine’s បានបញ្ជាក់ឲ្យឃើញពីគុណតម្លៃ និងការយកចិត្តទុកដាក់ចំពោះការបង្កើតបទពិសោធថ្មីៗ ដល់អ្នកប្រើប្រាស់ជានិច្ច។

មកដល់ថ្ងៃទី១០ ខែមិថុនានេះ កម្មវិធីបទពិសោធថ្មីជាមួយការប្រគំតន្រ្តីផ្ទាល់ របស់ Ballentine’s បានធ្វើឡើងចំនួន៤ដងរួចមកហើយ នៅតាមទីតាំងផ្សេងៗគ្នា ដោយទទួលបានការចូលរួម និងគាំទ្រពីសំណាក់អ្នកគាំទ្រ និងអតិថិជន ជាច្រើន។ កម្មវិធីនេះ នឹងបន្តធ្វើតទៅទៀតនៅតាម ភោជនីយដ្ឋាននិង Pub ជាច្រើនទៀត ដើម្បីផ្តល់បទពិសោធដ៏សប្បាយរីករាយជូនដល់លោកអ្នក។ ការប្រគំតន្រ្តីផ្ទាល់នេះ មានការចូលរួមពីសំណាក់ក្រុមចម្រៀងOriginal ល្បីៗ ជាច្រើនផងដែរ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម ស្តីពីកម្មវិធីប្រគំតន្រ្តីផ្ទាល់ និងផលិតផលស្រា Ballantine’s ៕