(ឧត្ដរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បន្តជួបជាមួយ សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីស្វែងយល់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម។
នៅក្នុងឱកាសនោះ លោក គន់ គីម បានជម្រុញឲ្យក្រុមការងារ និងអាជ្ញាធរស្រុក ខេត្ត ត្រូវបន្ដយកចិត្តទុកដាក់ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដែលមាននៅ សេសសល់ នឹងខិតខំបន្តដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។
លោក គន់ គីម ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងរយៈកាលកន្លងមក និងសូមឲ្យបងប្អូនបន្តបោះឆ្នោត ជូនគណបក្សប្រជាជនជាបន្តទៀត និងប្រាប់ឲ្យថែរក្សាអត្តសញ្ញាណប័ណ្ណ ឯកសារផ្សេងៗ ដែលពាក់ព័ន្ធបម្រើឲ្យការបោះឆ្នោតឲ្យបានល្អ ក្នុងករណីរខូច ឬបាត់បង់ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើជូនវិញ៕