Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផន វណ្ណណេត និងក្រុមគ្រួសារនាំយកថវិកាចំនួន៥០០ដុល្លារ និងម៉ាស៊ីនព្រីនធឺមួយគ្រឿង ជូនដល់សាលាឃុំសំរោង ស្រុកព្រៃកប្បាស ខេត្តតាកែវ

10-06-2018 06:00

(ភ្នំពេញ)៖ លោក ផន វណ្ណណេត និងក្រុមគ្រួសារបាននាំយកថវិកាចំនួន៥០០ដុល្លាររួមទាំងម៉ាស៊ីនព្រីនធឺមួយគ្រឿង ជូនដល់សាលាឃុំតាំងសំរោង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ការនាំយកអំណោយសប្បុរសធម៌នេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨។

លោក ផន វណ្ណណេត បានឲ្យដឹងថា ដើម្បីឲ្យមានភាពងាយស្រួល ជូនដល់សាលាឃុំ ក្នុងការបំរើជូនប្រជាពលរដ្ឋនៅក្នុងឃុំ ទើបលោកបានចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាសម្ភារមួយចំនួន យកទៅប្រគល់ជូនសាលាឃុំ ដើម្បីទុកឲ្យសាលាឃុំយកទៅប្រើប្រាស់ តាមតំរូវការរបស់ឃុំ ពិសេសជូនប្រជាពលរដ្ឋនៃឃុំសំរោង ស្រុកព្រៃកប្បាស ខេត្តតាកែវទាំងមូលតែម្តង។

លោកបានបន្តថា ការផ្តល់ថវិកា និងសំភារះនេះ គឺក្នុងគោលដៅជួយកាត់បន្ថយ នូវការចំណាយរបស់ប្រជាពលរដ្ឋមួយចំនួន ទោះបីជាវាមិនច្រើនតែវាក៏អាចកាត់បន្ថយ នៅការចំណាយមួយចំនួនតូច ដែលពិសេសប្រជាពលរដ្ឋ អាចមកធ្វើលិខិតស្នាមផ្សេងៗបានយ៉ាងងាយស្រួល។

លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោកបានផ្តល់ថវិការ និងសម្ភារទាំងនេះ ហើយលោកនឹងបន្តការងារនេះ បន្តទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន៕