(បាត់ដំបង)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍ថា ​​លោក ឯម វិចិត្រ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅល្ងាចថ្ងៃទី​​០៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិត្រពាំងដងទឹក ឃុំ​ហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បើតាមសេចក្ដីរាយការណ៍ ​លោក ឯម ​វិចិត្រ ​អាយុ៥៥ឆ្នាំ ​រស់នៅ​ភូមិ​នរា២ ឃុំ​នរា ស្រុក​សង្កែ បាន​បើក​បររថយន្ត Ford Ranger ពណ៌​ស ពាក់​ស្លាកលេខ​រដ្ឋ​2-0029​ បាន​ក្រឡាប់​ចូលក្នុង​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​ស្លាប់ នៅកន្លែងកើតហេតុតែម្ដង។

ក្រោយហេតុការណ៍ក្រុមគ្រួសារ បានយកសពលោកអនុប្រធានមន្ទីរបរិស្ថានខេត្ត ទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕