(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអំពិល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា នៅភូមិរមាសហែក និងភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង សរុប៥១៥នាក់។
ក្នុងឱកាសនោះ លោក ហ៊ឹម ឆែម បានផ្តាំផ្ញើដល់បងប្អូនប្រជាពល ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតជូនគណប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
បើតាមលោក ហ៊ឹម ឆែម មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ។ ជាមួយគ្នានោះ លោកប្រធាន និងក្រុមការងារ បានប្រគល់ជូននូវសម្ភារ រួមមាន៖ ក្រមា៥១៥ក្រមា, ឧបករណ៍បំពងសម្លេង២គ្រឿង និងថវិកាចំនួន៤,០០០,០០០រៀល៕