(ភ្នំពេញ)៖ មេធាវី ឡុង សុធា ជាសមាជិក នៃក្រុមមេធាវីហ្គ្រេនដ៍ និងជាមេធាវីតំណាងដោយអាណត្ដិឲ្យលោកឧកញ៉ា លី ហួរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីបំភ្លឺ ច្រានចោល ការផ្សព្វផ្សាយតាម បណ្ដាញសង្គម និងព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា «ទីតាំងលួចដំឡើងរថយន្ដខុសច្បាប់មួយកន្លែង ដែលសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបជារបស់ឧកញ៉ា លី ហួរ»។
បើតាមសេចក្ដីបំភ្លឺ របស់មេធាវី ឡុង សុធា ជាមេធាវីតំណាងដោយអាណត្ដិឲ្យ ឧកញ៉ា លី ហួរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «ការចុះផ្សាយព័ត៌មានកន្លងមកនេះ ពុំបានឆ្លុះបញ្ចាំង ពីធាតុពិត នៃសាច់រឿង ដែលបានកើតឡើងនាំឲ្យសាធារណជន មានការភ័ន្តច្រឡំ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់លោកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញស្អាតស្អំ»។
សម្រាប់ខ្លឹមសារទាំងស្រុង សូមអាននៅក្នុងសេចក្ដីបំភ្លឺ របស់មេធាវី ឡុង សុធា ខាងក្រោមនេះ៖