(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនបុរសចំណាស់ម្នាក់ ដែលបានរំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃុន សឺង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ ឈ្មោះ ថ.ក.ស អាយុ៩ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បុរសចំណាស់ម្នាក់ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង នៅចំណុចខ្ទមទុកចោលមួយកន្លែង ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លុះដល់ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល ស្ត្រីជាម្តាយបាននាំកូនស្រី ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួន ជនសង្ស័យជាឪពុកដល់ផ្ទះតែម្តង ៕