(ភ្នំពេញ)៖ នៅក្នុងខែមិថុនានេះ ក្រុមហ៊ុន «តារាផេ» ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើបមួយក្នុងប្រទេសកម្ពុជា នៅតែបន្តផ្តល់សេវា បង់ប្រាក់ឥណទាន និងដាក់ប្រាក់សន្សំសម្រាប់អតិថិជនរបស់ធនាគារកាណាឌីយ៉ា ក.អ នាគារប្រៃសណីយ៍កម្ពុជា ក.អ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វ៊ួណន។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺថាការបង់ប្រាក់កម្ចី និងដាក់ប្រាក់បញ្ញើតាមរយៈភ្នាក់ងារ «តារាផេ» គឺពុំមានគិតថ្លៃសេវាឡើយ។
សេវាកម្មនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនគ្រប់រូបឱ្យទទួលបាន ភាពងាយស្រួលចំណាយពេលតិច ព្រមទាំងចំណេញថវិកាទៀតផង។ ការដាក់ប្រាក់សន្សំ និងការបង់ប្រាក់ឥណទានត្រលប់ទៅស្ថាប័នទាំងហរិញ្ញវត្ថុទាំងបីខាងលើ នេះអាចប្រព្រឹត្តបានតាមភ្នាក់ងារ «តារាផេ» រៀងរាល់ថ្ងៃ មិនថាបុណ្យទាននានា ឬថ្ងៃឈប់សម្រាកឡើយ។
ដូច្នេះ លោកអ្នកមិនបាច់ចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធ្វើការបង់ប្រាក់ ឬដាក់ប្រាក់ក្នុងគណនី នោះឡើយ។ ងាយៗបំផុត គឺគ្រាន់តែស្វែងរកភ្នាក់ងារ «តារាផេ» ដែលជិតផ្ទះលោកអ្នក ហើយបន្ទាប់មកធ្វើតាមការណែនាំ អំពីរបៀបបង់ប្រាក់កម្ចីជាការស្រេច។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនរបស់ «តារាផេ» តាមទូរស័ព្ទលេខ៖ 081799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការ របស់តារាផេ។ ទាញយកកម្មវិធីតារាផេ ឥឡូវនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android
សូមចុចតំណភ្ជាប់នេះ https://goo.gl/7tvY1E