(ភ្នំពេញ)៖ ទោះបីជា សម រង្ស៊ី និងគូកន ខិតខំស្វែងរកល្បិចកលបោកប្រាស់ និងភូតកុហករាស្ត្រខ្មែរបិទបាំងនូវកំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់ខ្លួន ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដោយចាត់ទុកព្រះរាជសារព្រះអង្គថា ក្លែងក្លាយយ៉ាងណាក៏ដោយក៏មិនអាចបិទបាំងការពិតបានឡើយ។ នៅថ្ងៃទី៨ ខែមិថុនានេះ ព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ព្រះរាជសារដែលព្រះមហាក្សត្រអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះ ឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺជាព្រះរាជសារពិត និងធ្វើឡើងដោយគ្មានការគំរាមកំហែងឡើយ។
សេចក្តីប្រកាសព័ត៌មាននេះគឺជាការត្បកក្បាល សម រង្ស៊ី យ៉ាងដំណំ និងបានបង្ហាញយ៉ាងច្បាស់អំពីចរិតពិតប្រាកដរបស់ សម រង្ស៊ី ថាជាជនដែលពូកែបោកប្រាស់ និងភូតកុហកអាជីពពីកំណើត។ សម រង្ស៊ី បានព្យាយាមការពារខ្លួន និងបានបន្តដើរផ្លូវខុសម្តងហើយម្តងទៀតក្នុងការប្រមាថព្រះមហាក្សត្រ និងស្ថាប័នព្រះ មហាក្សត្រដែលប្រជាពលរដ្ឋខ្មែរបានគោរពប្រតិបត្តិបំផុត។
នេះមិនមែនជាលើកទី១ឡើយដែល សម រង្ស៊ី បានកុហកប្រជាពលរដ្ឋខ្មែរ ពោលគឺរាល់បញ្ហាទាំង ឡាយដែល សម រង្ស៊ី បានលើកឡើងទាក់ទងនឹងកម្ពុជាគឺសុទ្ធតែជាការភូតភរ បោកប្រាស់ទាំងអស់។ មាត់ខ្លួន ដែលអួតអាងថាស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា ក៏ជាការបោកប្រាស់របស់ សម រង្ស៊ី ដែរ។ គ្មានអ្វីដែលជាការពិតចេញពី សម រង្ស៊ី ដែលគួរឱ្យទុកចិត្តឡើយ។ សម រង្ស៊ី មានតែកេងកុហករាស្ត្រសព្វបែបយ៉ាងរួមទាំងគោលនយោបាយបក្សយកមកឃោសនា ក៏ជាការបោកប្រាស់ទាំងអស់។
ឥឡូវនេះ សម រង្ស៊ី បាននិងកំពុងបោកប្រាស់រាស្ត្រ បន្លំរាស្ត្រមិនឱ្យអនុវត្តសិទ្ធិអំណាចរបស់ខ្លួនក្នុងការបោះឆ្នោត និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។ សម រង្ស៊ី បានបំភាន់រាស្ត្រថា បើចង់ឈ្នះ ចង់បានមេដឹកនាំល្អ កុំទៅបោះឆ្នោតទៅវិញដែលនេះគឺជាចរន្តដើរផ្ទុយពីឆន្ទៈរាស្ត្រ និងការអំពាវនាវរបស់ព្រះមហាក្សត្រឱ្យពលរដ្ឋទៅបោះឆ្នោត។ ហេតុតែ ចង់ឈ្នះ សូម្បីប្រមាថព្រះចេស្តាព្រះមហាក្សត្រក៏សម រង្ស៊ី ធ្វើទៅរួច។
ដើម្បីសម្រេចមហិច្ឆតាអំណាច សម រង្ស៊ី និងគូកនមិនខ្លាចក្នុងការបំផ្លាញកម្ពុជាឡើយ។ សម រង្ស៊ីហ៊ានកាត់ដីខេត្តខ្មែរឱ្យម៉ុងតាញ៉ាវៀតណាម ជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបាន ពួកគេនៅតែអាចធ្វើ់បានដោយក្បត់ជាតិនិងប្រជាជន។ សម រង្ស៊ី និងគូកនកំពុងឃោសនាបោកប្រាស់ថាព្រះរាជសារព្រះមហាក្សត្រក្លែងក្លាយគឺជាការមួលបង្កាច់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រមាថស្ថាប័នព្រះមហាក្សត្រទាំងស្រុង។ ការប្រមាថរបស់សម រង្ស៊ីថា ព្រះរាជសារព្រះមហាក្សត្រក្លែងក្លាយជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិយស និងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ហេតុអ្វីបាន សម រង្ស៊ី ព្យាយាមកុហកប្រជាពលរដ្ឋខ្មែរជុំវិញព្រះរាជសារ? ព្រោះ សម រង្ស៊ី មានគោលដៅធ្វើឱ្យប៉ះពាល់ព្រះកិត្តិនាមព្រះមហាក្សត្រ ដែលប្រជាជនគោរពដ៏ខ្ពង់ខ្ពស់ទុកជាទីសក្ការៈ។
អ្វីដែល សម រង្ស៊ី កំពុងតែធ្វើនេះគឺបានបង្ហាញពីចរិតក្រអឺតក្រទម ក្រឡិចក្រឡុច ភូតកុហក បោកប្រាស់ដែលនេះជាចរិតពិតដែលមានតាំងពីកំណើតមកម៉្លេះ។ ដោយមានចរិតពិតពូកែបោកប្រាស់ ទោះបីជា សម រង្ស៊ី បានក្លាយទៅជាអ្នកនយោបាយ ប៉ុន្តែជាអ្នកនយោបាយមិនសុច្ចរិត ដោយបានប្រើប្រាស់នយោបាយប្រជាភិថុតិ ដើម្បីបានក្តោបក្តាប់អំណាច ទោះបីជាមិនតាមមធ្យោបាយប្រជាធិបតេយ្យ។ សម រង្ស៊ី កំពុងតែបោកប្រាស់ខ្លួនឯង បោកប្រាស់អ្នកដទៃ បោកប្រាស់ប្រទេសជាតិទាំងមូល និងបោកប្រាស់ ភូតកុហកបរទេសផងដែរ។ ការបោកប្រាស់ខ្លះស្ថិតនៅក្នុងរឿងនយោបាយ ប៉ុន្តែការបោកប្រាស់ ដែលមិនអាចអត់ឱនឱ្យបាននៅក្នុងការអនុវត្តច្បាប់ ដូចដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានលើកឡើងថា សម រង្ស៊ី និងគូកនដែលកំពុងឃោសនាបោកប្រាស់ថាព្រះរាជសារព្រះមហាក្សត្រថា ព្រះរាជសារក្លែងក្លាយគឺជាការមួលបង្កាច់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រមាថស្ថាប័នព្រះមហាក្សត្រផងដែរ។ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រមិនអាចមាននរណារំលោភបំពានបានឡើយ។
ការប្រមាថព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយបានចោទថា ជាព្រះរាជសារក្លែងក្លាយ និងអំពាវនាវមិនឱ្យខ្វល់ខ្វាយព្រះរាជសាររបស់ព្រះមហាក្សត្រនោះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិយសនិងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ទង្វើនេះជាអំពើប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌមាត្រា ៤៣៧ ស្ទួន ដែលកំណត់ឱ្យផ្តន្ទាទោស ដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។
អំពើដែល សម រង្ស៊ី បានធ្វើឱ្យប៉ះពាល់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ អំពើនេះប្រហែលមិនគេចផុតពីការផ្តន្ទាទោសតាមផ្លូវច្បាប់ឡើយ!
ដោយ៖ ចៅ ចាក់ស្មុក
ខេត្តបន្ទាយមានជ័យ, ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨