Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវខូចខាតជាង២០០ម៉ែត នៅភូមិទួលពង្រ ត្រូវបានចៅសង្កាត់ចោមចៅ១ ចំណាយថវិកាផ្ទាល់ខ្លួន១ពាន់ដុល្លារ ដើម្បីជួសជុល

08-06-2018 20:02

(ភ្នំពេញ)៖ ផ្លូវខូចខាតជាង២០០ម៉ែត ស្ថិតនៅភូមិទួលពង្រ ចៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចៅសង្កាត់ចោមចៅ១ ចំណាយថវិកាផ្ទាល់ខ្លួន ចំនួន១ពាន់ដុល្លារអាមេរិក ដើម្បីជួសជុលឡើងវិញ។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក កង វង ចៅសង្កាត់ចោមចៅ១ រួមជាមួយមេភូមិបានសម្រេច ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារអាមេរិក ទិញដី៤០ឡានមកចាក់បំពេញ ជូនប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលរស់នៅអមសងខាងផ្លូវជាង២០០ម៉ែតនោះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។

ប្រជាពលរដ្ឋ បានការសម្តែងការសប្បាយចិត្តជាខ្លាំង ចំពោះអាជ្ញាធរដែលបានជួយជួសជុលផ្លូវមួយនេះ ដែលពួកគាត់ធ្លាប់តែឆ្លងកាត់ និងធ្វើដំណើរជារៀងរាល់យ៉ាងលំបាក តែពេលនេះពួកគាត់លេងពិបាកក្នុងការធ្វើដំណើរទៀតហើយ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋជិត១០០គ្រួសារខាងលើ បានប្តេជ្ញាចិត្តថា នឹងទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ទាំងអស់គ្នាផងដែរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕