(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ដោយតែងតាំងមុខតំណែង និងដំឡើងឋាន្តរស័ក្តិ ដល់មន្រ្តីនគរបាលចំនួន៩៣រូប។
តាមសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម បានឱ្យដឹងថា ក្នុងចំណោមមន្រ្តីនគរបាលទាំង៩៣រូបនោះ មាន២រូប ត្រូវបានតែងតាំងមុខតំណែង នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ៤៥រូបត្រូវបានដំឡើងឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ និង ៤៦រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖