(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសឱ្យ ថៅកែរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាននានា បង្កលក្ខណៈងាយស្រួលដោយអនុញ្ញាតឱ្យនិយោជិតរបស់ខ្លួន ទៅបោះឆ្នោតជាតិ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្តីអំពាវវនាវរបស់គ.ជ.ប បានឱ្យដឹងថា «ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ គ.ជ.ប សូមអំពាវនាវ ចំពោះម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយ៍ដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាឱ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមឃុំ/សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត»។
គ.ជ.ប ក៏សង្ឃឹមដែរថា ម្ចាស់អាជីវកម្មទាំងអស់ នឹងអនុវត្តតាមសេចក្តីអំពាវនាវនេះផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖