(កំពង់ចាម)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន០៣ករណី នៅក្រុងកំពង់ចាម ស្រុកកងមាស និងស្រុកចំការលើ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយឃាត់ខ្លួនបានជនសង្ស័យ៨នាក់ និងដកហូតបានថ្នាំញៀន១៦កញ្ចប់ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ស្រុកកងមាស និងស្រុកចំការលើ ដោយប្រើវិធានញុះញង់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៨នាក់នោះ រួមមាន៖
ទី១៖ឈ្មោះ ឆោម សុគន្ធ អាយុ៣៣ឆ្នាំ, ទី
២៖ឈ្មោះ ជាតិ សំណាង ហៅខ្ចង អាយុ២៥ឆ្នាំ, ទី
៣៖ឈ្មោះ ខល លីណា ហៅគង់ អាយុ២៦ឆ្នាំ, ទី
៤៖ឈ្មោះ ជី ហ៊ាង អាយុ២៨ឆ្នាំ, ទី
៥៖ឈ្មោះ ថេង ស៊ីណន អាយុ៣១ឆ្នាំ, ទី
៦៖ឈ្មោះ បោយ ស្រីតន ភេទស្រី អាយុ២៦ឆ្នាំ, ទី
៧៖ឈ្មោះ ធឹម ថា ភេទស្រី អាយុ៥២ឆ្នាំ និងទី
៨៖ឈ្មោះ ឃុត ធីរ៉ា ភេទស្រី អាយុ២៨ឆ្នាំ។
ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញដកហូតបាន វត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស Ice ចំនួន១៦កញ្ចប់ (ធំ០២កញ្ចប់), ទូរស័ព្ទ០៨គ្រឿង, ម៉ូតូ០៣គ្រឿង, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង ឧបករណ៍សេព និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ៕