(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ងារជា «ឧកញ៉ា» ដល់លោកស្រី អ៊ាន អេឡែន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយកំណត់ពីចំនួនទឹកប្រាក់ធ្វើអំណោយចូលរដ្ឋលើសពី៥០ម៉ឺនដុល្លារ ទើបទទួលបានងារជា «ឧកញ៉ា» ដោយទឹកប្រាក់នេះមានចំនួនកើនឡើងប្រាំដងបើប្រៀបធៀបជាមួយនឹងអនុក្រឹត្យចាស់។
លោកឧត្តមសេនីយ៍ត្រី ចាន់ កតិ្តខុម ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកស្រី ប៉ុណ្ណា ដារី ព្រមទាំងក្រុមគ្រួសារទាំងមូល សូមចូលរួមអបអរសាទដល់លោកស្រី អ៊ាន អេឡែន ដែលត្រូវជា មីង សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចបន្តទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ខាងក្រោមជាព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី អ៊ាន អេឡែន ជាឧកញ៉ា៖