(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្ដរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន២រូប។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ចំនួន២រូប ដែលត្រូវបានព្រះមហាក្សត្រ តំឡើងឋានន្ដរស័ក្ដិ នាយឧត្ដមសេនីយ៍ រួមមាន៖
១៖ លោកឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ អត្ដលេខ ០៣៦៥។
២៖ លោកឧត្ដមសេនីយ៍ឯក ជា សុគន្ធា អត្ដលេខ ០១៥២៨។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖