Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សត្វស្វា៩៥ក្បាលត្រូវបានសមត្ថកិច្ច ដកហូតពីប្រជាពលរដ្ឋ ដែលលួចចិញ្ចឹមដោយខុសច្បាប់ យកទៅលែងនៅសួនសត្វភ្នំតាម៉ៅ

08-06-2018 14:07

(ព្រះវិហារ)៖ សត្វស្វាក្តាមចំនួន៩៥ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ រួមគ្នាបើកប្រតិបត្តិការក្តៅ ធ្វើការដកហូតពីប្រជាពលរដ្ឋមួយគ្រួសារ ដែលលួចចិញ្ចឹមដោយខុសច្បាប់ ពាក់ព័ន្ធនឹងបទល្មើសចិញ្ចឹមសត្វព្រៃដោយគ្មានការអនុញ្ញាតិ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះថា កាលពីម្សិលមិញ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះឃ្លាំង បានធ្វើការដកហូតសត្វស្វាក្តាមរស់ចំនួន៩៥ក្បាល ពីឈ្មោះ សេង គី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរកសិកម្មរួបនេះ បានឲ្យដឹងទៀតថា សត្វស្វាក្តាមដែលសមត្ថកិច្ចធ្វើការដកហូតនោះ បានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅឧទ្យានជាតិភ្នំតាម៉ៅហើយ។

ដោយឡែកម្ចាស់ត្រូវបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការទិញ-លក់ និងចិញ្ចឹមសត្វព្រៃដោយខុសច្បាប់តទៅទៀត៕