(ភ្នំពេញ)៖ ម្ចាស់ឃ្លាំងលក់រថយន្ដ គិត សុខលី ដែលមានអាសយដា្ឋន ផ្ទះលេខ១៣E0 ផ្លូវលេខ ១៣៤ វិថីទេពផន សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញលិខិតអំពាវដល់កូនបំណុលរបស់ខ្លួនចំនួន១៩នាក់ ដែលធ្វើការបោះរំលោះរថយន្ដ ឲ្យប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលជាបន្ទាន់ បើមិនដូច្នេះនឹងដាក់ពាក្យបណ្តឹងទៅតុលាការ ។

តាមលិខិតអំពាវនាវបានឲ្យដឹងថា អ្នកទិញរថយន្ដរបស់ខ្លួន សុទ្ធតែជាអ្នកធ្លាប់រកស៊ីជាមួយគ្នា ព្រោះថាកន្លងមកពួកគេ តែងតែបង់តាមការកំណត់ជានិច្ច ប៉ុន្ដែមួយរយៈចុងក្រោយ ពួកគាត់ទាំងអស់គ្នា មិនព្រមមកបង់សោះ ហើយម្ចាស់ឃ្លាំង ក៏បានព្យាយាមទាក់ទងទៅរកអ្នកទាំងនោះដែរ តែមិនអាចទាក់ទងបាននោះឡើយ ដូច្នេះបានជាម្ចាស់ឃ្លាំងរថយន្ដ គិត សុខលី បានចេញជាលិខិតអំពាវ ដល់អ្នកទិញរថយន្ដរបស់ខ្លួន ដែលមិនទាន់បោះរំលោះគ្រប់ចំនួន មកចូលខ្លួនដោះស្រាយជាបន្ទាន់ មុននឹងឈានដល់ការប្ដីតុលាការនោះ៕

សូមអានព័ត៌មានលម្អិតខាងក្រោមនេះ៖