(ភ្នំពេញ)៖ ព្រះសង្ឃ៩អង្គ យល់ច្រឡំថាពុល AD ក្រឡុក ក្រោយមកទើបមន្ត្រីជំនាញបានរកឃើញថា ជាការពុលចំណី អាហារធម្មតា។
មួយរយៈកន្លងទៅនេះមានព័ត៌មានតាមហ្វេសប៊ុករបស់ព្រះចៅអធិការវត្តព្រះនាគ បានផ្សព្វផ្សាយ និងត្រូវបានចែក រម្លែកបន្តព្រោងព្រាតដោយបុគ្គលមួយចំនួនផងដែរថា ព្រះសង្ឃ៩អង្គ នៅវត្តព្រះនាគ បានពុលផលិតផលAD ដែលធ្វើឱ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ស្របពេលដែលផលិតផលAD កំពុងលក់ដាច់ខ្លាំងនៅទីផ្សារ ប្រទេសកម្ពុជា។
ព័ត៌មាននេះ បន្ទាប់មកត្រូវបានព្រះចៅអធិការវត្តព្រះនាគដដែល អះអាងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៨នេះថា កូននេន និងក្មេង២នាក់ ដែលពុលក្អួតចង្អោរនោះ ការពិតពុលចំណីអាហារផ្សេងទេ ។
ជាលទ្ធផលក្រោយការសាកសួរ និឹងត្រួតពិនិត្យ ពីមន្ទីរពេទ្យ និងស្ថាប័នជំនាញឃើញលទ្ធផលជាក់លាក់ទើបលទ្ធផលក្រោយការសាកសួរ និងត្រួតពិនិត្យ ពីមន្ទីរពេទ្យ និងស្ថាប័នជំនាញឃើញលទ្ធផលជាក់លាក់ ទើបព្រះតេជគុណសម្រេចចិត្តចេញមុខបកស្រាយឡើងវិញ ថាកូននេន និង ក្មេងៗ គឺមានអាការមិនស្រួលដោយ ការឆាន់អាហារផ្សេងនោះទេ។
សូមទស្សនាការ Live Video បកស្រាយរបស់ព្រះចៅអធិការវត្តព្រះនាគ ព្រះនាម ឡុច យ៉ាន ដូចក្នុងវីដេអូនេះ៖ https://www.facebook.com/permalink.php?story_fbid=170567173655475&id=100021065794025
គួបញ្ជាក់ដែរថា ក្រុមហ៊ុនAD ជាក្រុមហ៊ុនដែលឈានមុខគេ មានលក់ក្នុងទីផ្សារកម្ពុជា ជិត២០ឆ្នាំមកហើយ និងមានការទទួលស្គាល់ពីក្រសួង ព្រមទាំងទទួលបានវិញ្ញាបនបត្រ ISO22000 ផ្នែកគុណភាពលើអន្តរជាតិ ស្តង់ដាលេខ១ ៕