កុំភ្លេចចូលរួមគាំទ្រ! ឧកញ៉ា ស្រី ចាន់ថន រៀបចំបុណ្យភូមិនៅផ្សារកុងទីន័រ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ រយៈពេល៣ថ្ងៃ
08-06-2018 10:50
(ភ្នំពេញ)៖ ដើម្បីលើកស្ទូយវប្បធម៌ខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group បានរៀបចំបុណ្យភូមិផ្សារជេតស៍ កុងទីន័រ ដែលកម្មវិធីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
លោកឧកញ៉ា ស្រី ចាន់ថន បានអះអាងថា ការរៀបចំកម្មវិធីប្លែកៗ បុរាណ លាយសម័យដើម្បីជាតំរូវការយុវវ័យ លោកតា លោកយាយ កុមារា កុមារី ជាលក្ខណៈគ្រួសារ គ្រប់ស្រទាប់វណ្ណៈ ហើយក្នុងនោះមានកម្មវិធីជាច្រើន ដូចជា៖ ការតាំងបង្ហាញភូមិមួយផលិតផលមួយ, ការសម្តែងតន្រ្តីសម័យ ដោយចូលរួមពីតារា Original song ជាច្រើន, ការសម្តែងសិល្បៈល្ខោន និងរបាំប្រពៃណី, ការសម្តែងសិល្បៈក្បាច់គុណយុទ្ធក្របខម ល្បុកតោ និងបោកចំបាប់, ការសម្តែងកំប្លែង និងការកំសាន្តបែបរាត្រីជាច្រើនបែប។
ជាមួយគ្នានេះ លោក ស្រី ចាន់ថន ក៏បនអំពាវនាវឲ្យសាធារណជន សូមចូលរួមគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត គាំទ្រផលិតផលខ្មែរ ក៏ដូចជាការចូលរួមថែរក្សានៅវប្បធម៍បុរាណខ្មែរទាំងអស់គ្នា៕