(បាត់ដំបង)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តចិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំមួយចំនួន បានចុះផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ៤ស្រុក ក្នុងខេត្តបាត់ដំបង បានចំនួនជាង៥ពាន់នាក់ រយៈពេល៤ថ្ងៃ។
លោកបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលបាត់ដំបង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បន្ទាប់ពីមន្ទីរសុខាភិបាលខេត្ត បានទទួលរថយន្តគ្លីនិកចល័ត ចំនួន២គ្រឿង ពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំពាក់ឧបករណ៍ ស្រាប់រួចមក តាមរយៈក្រសួងសុខាភិបាល និងដោយបានការអនុញ្ញាតពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមានការគាំទ្រពីលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត បានចុះផ្តល់សេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយមានការចូលរួមសហការជាមិត្តភាពកម្ពុជា-ចិន គង់វង្សយូរអង្វែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសចិន ក្រោមប្រធានបទ «សុខុមាលភាពប្រជាជនជាកង្វល់របស់យើងទាំងអស់គ្នា»។
កម្មវិធីនេះ បានចុះតាមស្រុកគោលដៅចំនួន៤ រួមមាន៖
១៖ ស្រុកបវេល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅមណ្ឌលសុខភាពបវេល១ ដោយបានការអញ្ជើញចូលរួមពី លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសហការី ហើយក្រុមការងារសរុប ២២០នាក់ (ភាគីចិន៣០នាក់ សុខាភិបាល១១៥នាក់ ស.ស.យ.ក ស្រុក ៦៥នាក់ សមត្ថកិច្ច ១០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាល សរុប១,៥៩២នាក់ ក្នុងនោះ Dentist 33, X-Ray 68, Ultrasound 60, ECG 16, ENT 47, Ophthalmology 78 និងLab 165។
២៖ ស្រុកសំពៅលូន ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំត្រាវជូរ ដោយបានការអញ្ជើញចូលរួមពីលោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន២១០នាក់ (ភាគីចិន៣០នាក់ សុខាភិបាល១១៥នាក់ ស.ស.យ.ក ស្រុក៤៥នាក់ សមត្ថកិច្ច២០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាល សរុប ១,១៩៤នាក់ ក្នុងនោះ Dentist 19, X-Ray 38, Ultrasound 52, ECG 33, ENT 21, Ophthalmology 89 និងLab 178។
៣៖ ស្រុកកំរៀង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំកំរៀង វត្តកំរៀង ដោយបានការអញ្ជើញចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន ២០៥នាក់ (ភាគីចិន ៣០នាក់សុខាភិបាល១០៥នាក់ ស.ស.យ.ក ស្រុក៤៥នាក់ សមត្ថកិច្ច២៥នាក់)។ ជាលទ្ធផលពិនិត្យ ព្យាបាលសរុប ១,១៧០នាក់ ក្នុងនោះ Dentist 7, X-Ray 71, Ultrasound 78, ECG 29, ENT 10, Ophthalmology 74 និងLab 135។
៤៖ ស្រុកសំឡូត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំតាសាញ ដោយបានការអញ្ជើញចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន ១៧៥នាក់ (ភាគីចិន ២៥នាក់ សុខាភិបាល១០៥នាក់ ស.ស.យ.ក ស្រុក៣៥នាក់ សមត្ថកិច្ច១០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាលសរុបចំនួន១,២១៩នាក់ក្នុងនោះ Dentist 29, X-Ray 54, Ultrasound 52, ECG 16, ENT 16, Ophthalmology 83 និងLab 112។
លោកបណ្ឌិត វឿង ប៊ុនរេត បានបញ្ជាក់ថា ការចុះពិនិត្យព្យាបាលរយៈពេល៤ថ្ងៃនេះ សរុបរួមបានចំនួន៥,១៧៥នាក់ ក្នុងនោះ Dentist 88, X-Ray 231, Ultrasound 222, ECG 94, ENT 94, Ophthalmology 324 និងLab 590។
ប្រជាពលរដ្ឋទាំង៤ស្រុក ដែលបានមកទទួលសេវាព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដោយឥតគិតថ្លៃទាំងអស់បានថ្លែងអំណរគុណយ៉ាងធំធេង ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ ពីសុខុមាលភាពប្រជាពលរដ្ឋកន្លងមកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង លោកអភិបាលស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន ទាំងអស់ ដែលបានអញ្ជើញចុះមកផ្តល់សេវាព្យាបាលជំងឺ ជូនដល់ពួកគាត់ដោយឥតគិតថ្លៃ៕