(ភ្នំពេញ)៖ បន្ទាប់ពីសារព័ត៌មាន ក្នុងស្រុកចុះផ្សាយព័ត៌មានថា Miss Global Cambodia កញ្ញា យស ប៉ូលីណាត្រៀមមកទទួលថតភាពយន្ត រឿង «មេរ៉ា» នៅកម្ពុជា ក្រោមការរៀបចំដឹកនាំ ដោយការដឹកនាំសម្តែង និងរៀបចំដោយ ផលិតករឯករាជ្យ លោក ហួ រ៉េមី រួចមិនទាន់បានប៉ុន្មានផង។ សាម៊ីខ្លួន កញ្ញា យស ប៉ូលីណា បានបង្ហាញបកស្រាយការពិត និងបដិសេធដាច់ណាត់ថា កញ្ញាមិនបានទទួលថតកុនមួយនេះ ឬត្រៀមមកកម្ពុជាថតកុនអ្វីឡើយ។
Miss Global Cambodia រាងខ្ពស់ស្រឡះ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា កញ្ញា យស ប៉ូលីណា បានបង្ហាញវីដេអូ ខ្លីមានរយៈពេលជិតមួយនាទី បកស្រាយឆ្លើយតបទៅនិងការចុះផ្សាយព័ត៌មានដែល លោក រ៉េមី និយាយគ្មានការពិតថា «ខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាដឹង ខ្ញុំអត់បានចូលរួមថតកុន របស់លោក រ៉េមី ទេ និងដើរតួឯកក្នុងរឿង «មេរ៉ា» ខ្ញុំបានឃើញសារព័ត៌មានកម្ពុជាចុះផ្សាយថា ខ្ញុំទទួលថតរឿងនេះ ពោលគឺខ្ញុំមិនបានដឹងពីរឿងនេះទេ គឺលោក រ៉េមី ធ្វើខ្លួនឯងយាយខ្លួនឯង»។
Miss Global Cambodia រូបនេះបាននិយាយទៀតថា «ពេលឃើញរឿងនេះ ខ្ញុំបានទាក់ទងទៅ រ៉េមី ផ្ទាល់ ដោយបដិេសធន៍មិនទទួលតែម្តង នៅការផ្សាយព័ត៌មានបែបនេះ ហើយលោក រ៉េមី ទទួលយល់ពីរឿងដែលខ្ញុំនិយាយខ្ញុំពិតមិនសប្បាយចិត្តចំពោះ អ្នកដែលសរសេរពីខ្ញុំបែបនេះទេ ។សុំឲ្យកែប្រែព័ត៌មាននេះ និងចុះផ្សាយការបកស្រាយរបស់ ខ្ញុំវិញផង។ ហើយមួយទៀតខ្ញុំសុំប្រកាសថា មិនទទួលស្គាល់ពីបញ្ហានានាដែល លោក រ៉េមី ទៅទាក់ទងជាមួយអ្នកផ្សេង ដោយយកឈ្មោះខ្ញុំ ទៅលាបពណ៌នោះទេ»៕