(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានសហការជាមួយសាកលវិទ្យាល័យនៅអឺរ៉ុប ដើម្បីរៀបចំការប្រជុំដំបូងមួយ នៃគម្រោងឈ្មោះកាត់SICA ក្រោមកម្មវិធី Erasmus+ របស់សហគមន៍អ៊ឺរ៉ុប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមិថុ​នា ឆ្នាំ២០១៨។

គម្រោងនេះមានរយៈពេលបីឆ្នាំ ដែលធ្វើឡើងដើម្បីចូលរួមចំណែកជួយដល់យុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអប់រំនៅឧត្តមសិក្សា និងការពង្រឹងគុណភាពតាមរយៈការធានា គុណភាពផ្ទៃក្នុងរបស់គ្ រឹះស្ថានឧត្តមសិក្សាកម្ពុជាផងដែរ។

កម្មវិធីនេះ មានការចូលរួមពីតំណាងសាកលវិទ្យាល័យ និងស្ថាប័ននៅកម្ពុជា ដែលរួមមានទី១៖ សាកលវិទ្យាល័យបាត់ដំបង(UBB), ទី២៖ សាកលវិទ្យាល័យស្វាយរៀង(SRU) ទី៣៖ គណកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា(ACC) ទី៤៖ សាកលវិទ្យាល័យជាស៊ីមកំចាយមា(CSUK), ទី៥៖ សាកលវិទ្យាល័យមានជ័យ(MCU) និង៦៖ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST) និងសាកលវិទ្យាល័យពីអ៊ឺរ៉ុបមួយចំនួន ដែលចូលរួមមាន៖ អេស្ប៉ាញ រ៉ូម៉ានី ស៊ុយអ៊ែតនិង តូស៊ីអានីផងដែរ៕