(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ដោយសារតែឥទ្ធិពលរបស់កូនព្យុះទី ៤ និងព្យុះទី៥។
បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕