លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី
07-06-2018 18:03
(សិងុ្ហបុរី)៖ នៅវេលាម៉ោង០៤៖៣០រសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី បានលើកឡើងពីស្ថេរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយលោក សង្ឃឹមថា ប្រទេសកម្ពុជា នឹងនៅតែរក្សាបាននូវស្ថេរភាព និងការអភិវឌ្ឍបន្តទៀត។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចជកាលជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា ព្រមទាំងជាដៃគូរសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយសង្ឃឹមថា កិច្ចសហប្រតិបតិ្តការរវាងប្រទេស និងប្រជាជនទាំងពីរកាន់តែបន្តរឹងមាំទៅថ្ងៃអនាគត៕