Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចម៉ែ ព្រះរាជអនុញ្ញាតឲ្យសមាគមនារីកម្ពុជាក្រសួងព័ត៌មាន ចូលថ្វាយបង្គំគាល់ ថ្វាយព្រះពរ​ចម្រើនព្រះជន្ម គម្រប់៨២ព្រះវស្សា យាងចូល៨៣​ព្រះវស្សា

07-06-2018 17:17

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានព្រះរាជអនុញ្ញាតឲ្យ​គណៈប្រតិភូសមាគមនារីកម្ពុជាក្រសួងព័ត៌មាន ចូលថ្វាយបង្គំគាល់ ថ្វាយព្រះពរចម្រើនព្រះជន្ម គម្រប់៨២ព្រះវស្សា យាងចូល៨៣​ព្រះវស្សា។

ការចូលថ្វាយបង្គំគាល់នេះ ដឹកនាំដោយលោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ក្រសួងព័ត៌មាន និងមានការចូលរូមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាជាច្រើនរូបទៀតផងដែរ៕