Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គនៅព្រឹកមិញនេះ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣

07-06-2018 12:55

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គហើយនោះ រដ្ឋសភា បានចេញសេចក្តីប្រកាសផ្លូវការមួយទៀត អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលបានអនុម័តលើ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ទាំង៣នោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។

២៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។

៣៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តង់ ដារកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា៖