(ភ្នំពេញ)៖ នៅសប្ដាហ៍នេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាស ការសម្ពោធជាផ្លូវការ រោងភាពយន្តអេក្រង់យក្ស Cambodia IMAX របស់ Major Cineplex ផ្សារទំនើប Aeon Mall Sen Sok City ដោយសហការជាមួយស្រាបៀរកម្ពុជា។
Cambodia IMAX គឺជារោងភាពយន្តដែលមានបច្ចេកវិទ្យាទំនើប និងមានតែមួយគត់នៅកម្ពុជា ដែលមានអេក្រង់ធំជាងគេរូបភាពភ្លឺច្បាស់ជាងគេ និងសំឡេង Surround Sound ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ហាក់ដូចជា នៅក្នុងខ្សែភាពយន្តផ្ទាល់។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានថ្លែងថា ស្រាបៀរកម្ពុជា តែងស្វែងរកចំណីអារម្មណ៍ថ្មី និងទាន់សម័យជូនអតិថិជន ហើយ Cambodia IMAXនេះ គឺជាចំណីអារម្មណ៍ថ្មីបែបទាន់សម័យរបស់យុវវ័យ និងគ្រួសារសម័យថ្មី ដូច្នេះការចាប់ដៃគូជាមួយ IMAX គឺជាការចាប់ដៃគូជាមួយភាពទាន់សម័យ។
លោកអគ្គនាយកបានបន្តថា ដើម្បីអបអរសាទរការសហការថ្មីនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធីពិសេស សម្រាប់អតិថិជន ដែលរួមមានការផ្ដល់ជូនបំពង់ទឹកក្ដៅមួយសម្រាប់អតិថិជន Cambodia IMAX ១,០០០នាក់ដំបូង ការផ្ដល់ជូនការ Upgrade កៅអីរាល់ពេលទិញផលិតផលណាមួយរបស់ក្រុមហ៊ុន និងការទិញសំបុត្រ Cambodia IMAX មួយទទួលបានសំបុត្រមួយបន្ថែមរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ពេលអតិថិជនទិញ Joop Combo មួយឈុត។
គួរបញ្ជាក់ផងដែរថា ផលិតផលរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលអាចរកជាវបានក្នុងរោងភាពយន្ត Major Cineplex by Smart រួមមានស្រាបៀរកម្ពុជាស្រាបៀរស្ដោត Barrley Black ទឹកផ្លែឈើជូប ទឹកសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំងវើក៕