(រតនគីរី)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយសមាជិក សមាជិកា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តរតនគីរី លោកទេសរដ្ឋមន្ត្រី លី ធុច ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគីរី ស្នើឲ្យសមាជិក សមាជិកាទាំងត្រូវយកចិត្តទុកដាក់ពន្យល់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹង នូវល្បិចដ៏អាក្រក់របស់អ្នកនយោបាយ ដែលប្រឆាំងនឹងរាជរដ្ឋាភិបាល តែងតែបង្កើតនូវព័ត៌មានមិនពិត ដើម្បីវាយប្រហា បន្ទោសបង្អាប់រាជរដ្ឋាភិបាល និងញុះញុងប្រជាពលរដ្ឋឲ្យខឹងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសពួកគេខិតខំប្រើបណ្តាញសង្គម ធ្វើឲ្យសង្គមខ្មែរចលាចល បែកបាក់ និងស្អប់ខ្ពើមគ្នា បង្កើតឲ្យមានបញ្ហាប្រឈមរវាងកងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្លូតត្រង់ជាដើម។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលបង្ហោះតាមបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងថ្នាក់ដឹកនាំ បង្កឲ្យសង្គមគ្មានសន្តិសុខ អស្ថិរភាពនយោបាយ ហើយបងប្អូនមិនត្រូវផ្សព្វផ្សាយព័ត៌មាន មិនពិតទាំងនោះបន្តជាដាច់ខាត (ខុសច្បាប់)៕