រដ្ឋសភា កំពុងពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើដោយរាជរដ្ឋាភិបាល
07-06-2018 09:02
(ភ្នំពេញ)៖ នៅពេលនេះ រដ្ឋសភាកម្ពុជា បាននិងកំពុងបើកសម័យប្រជុំលើកទី១០ ដែលជាលើកចុងក្រោយសម្រាប់នីតិកាលទី៥នេះ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានរៀបចំស្នើឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិកសភាមួយចំនួនទៀត។
សេចក្តីព្រាងច្បាប់ចំនួន៣ ដែលពិភាក្សាអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គលើកនេះ រួមមានដូចតទៅ៖
១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។
២៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។
៣៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា៕