(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យល័យការពារជាតិ មានរៀបចំពិធីបិទវគ្គបំប៉នការងាររដ្ឋបាល និងឋានលេខ (វគ្គពិសេស) សម្រាប់ឆ្នាំ២០១៧ និង២០១៨។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៏ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៏ ឧត្តមសេនីយ៏នាយក នាយករងសាកលវិទ្យាល័យការពារជាតិ នាយទាហាន និងពលទាហាន ជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ សណ្តាប់ធ្នាប់ និងប្រចាំការ ក្រសួងការពារជាតិ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងអានរបាយការណ៍បូកសរុបជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាប។ បន្ទាប់មកមានការចែកវិញ្ញាបនប័តបញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គទាំង២៤៦នាក់ ព្រមទាំងផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរជូនដល់សិក្ខាកាមឆ្នើម ពីសំណាក់នាយឧត្តមសេនីយ៏ចាយ សាំងយុន ហើយនាយឧត្តមសេនីយ៏ ក៏ឆ្លៀតឱកាសដ៏មហោឡារឹកនោះ ផ្តល់នូវអនុសាសន៍ណែនាំដល់នាយទាហាន ព្រមទាំងសិក្ខាកាមទាំងអស់អោយបន្តខិតខំពង្រឹងនូវគុណភាព និងសមត្ថភាពថែមទៀត ទាំងអ្នកចប់វគ្គ និងអ្នកបើកវគ្គ ដើម្បីចូលរួមក្នុងការការពារជាតិ ការពារបូរណភាពទឹកដី ការថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងចូលរួមក្នុងការអភិវឌ្ឍន៏សង្គមជាតិជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃទៀតផង៕